ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍ CAMEl (សញ្ញារូបអូដ្ឋ) បុកចូលផ្ទះប្រជាពលរដ្ឋទាំងព្រឹក នៅខេត្តកំពត

កំពតៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យតៃកុងងោកមួយភាំង បានបើករថយន្តធុនធំ ទៅបុកចូលផ្ទះប្រជាពលរដ្ឋ ខណៈម្ចាស់ផ្ទះកំពុងតែដេក ប៉ុន្តែពុំមានអ្នករងរបួសទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះប៉ុណ្ណោះ។

រថយន្តខាងលើជារបស់ក្រុមហ៊ុនស៊ីម៉ង់ត៍ CAMEl (សញ្ញារូបអូដ្ឋ)។

ក្រោយកើតហេតុតៃកុង បានរត់ខ្លួនបាត់ ចំណែករថយន្តសមត្ថកិច្ច បានស្ទួចយកទៅរក្សានៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី។

កើតឡើងនៅវេលាម៉ោង ០៥ និង១០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៣ ក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត៕

មតិយោបល់