ព័ត៌មានជាតិ

ការធ្វេសប្រហែស! បុរសវ័យចំណាស់ម្នាក់ បោះដុំថ្ម ត្រូវក្មេងស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបោះដុំថ្មចំក្បាលក្មេង បណ្ដាលឲ្យស្លាប់នេះ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ នៅត្រង់ចំណុចកំពង់ទឹកស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពជនរងគ្រោះ ឈ្មោះ សាយ បញ្ញា ភេទប្រុស អាយុ៩ឆ្នាំ ។ ជនសង្ស័យឈ្មោះ ញឹក វង់ ភេទប្រុស អាយុ៥៨ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួន ជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់