កោះកុងៈ បន្ទាប់ពីមានខ្យល់កន្ត្រាក់ លាយឡំ និងភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យផ្ទះពលរដ្ឋប្រមាណជាង ១០០ខ្នង បានរងការខូចខាតរបើកដំបូលផ្ទះ និងផ្ទះខ្លះរងការខូចខាតស្ទើរទាំងស្រុង ហើយក៏មានតំបន់មួយចំនួនបានរងជន់លិចដោយសារជំនន់ទឹកភ្លៀងផងដែរ ក៏ដូចជាបានបង្កឲ្យមានការដាច់ចរន្តអគ្គិសនី រលំបង្គោលភ្លើង និងដើមឈើ ។ ល។
ក្នុងករណីឧបទ្ទវហេតុគ្រោះធម្មជាតិខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះជួយសង្គ្រោះ និងនាំយកអំណោយមនុស្សធម៌ដូចជា គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ដែលបានមកពីសាខាកាកបាទកម្ពុជា និងសប្បុរសជននានា ដើម្បីចែកជូនបងប្អូនដែលរងគ្រោះ និងមានការជួយជួសជុលលំនៅដ្ឋានដែលរងការខូចខាតខ្លះៗផងដែរ។
ទន្ទឹមនិងការចុះពិនិត្យស្ថានភាពទឹកជំនន់តាមមូលដ្ឋានរួចមក ជាលទ្ធផលឃើញថាស្ថានភាពទឹកមានការថយមួយកំរិត ប៉ុន្តែអាជ្ញាធរនៅតែព្រួយបារម្ភខណះអាកាសធាតុនៅតែបន្តធ្លាក់ភ្លៀងនៅឡើយ ទើបអាជ្ញាធរបានដាក់លេខទូរស័ព្ទ ( Hotline ) ដើម្បីឲ្យពលរដ្ឋងាយស្រួលទំនាក់ទំនងពេលមានអាសន្ន នាពេលយប់ព្រលប់៕
មតិយោបល់