ព័ត៌មានជាតិ

ទៀតហើយ! ទឹកក្រូច នំធុង ខូចគុណភាព ត្រូវមន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង រកឃើញ

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែន បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះលក់ដូរទំនិញ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូត ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២៣.២ គីឡូក្រាម មានដូចជា៖

– ទឹកក្រូច ចំនួន ៣៨ ដប ស្មើនឹង ២១.៧ គីឡូក្រាម
– នំធុង ចំនួន ០១ ធុង ស្មើនឹង ១.៥ គីឡូក្រាម

ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) និងធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់