ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្ត CAMRY បើកបត់បុកពេញទំហ៊ឹង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង០១និង១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៥
ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ។
ដែលបង្ករឡើងរវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។​

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើមានរថយន្តម៉ាក TOYOTA CAMRY(ហើម) ពណ៍ស្លែ ពាក់ស្លាកលេខ
ភ្នំពេញ 2G-9429 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត
(បញ្ច្រាស់ទិសគ្នា)។ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើរថយន្តមានល្បឿនលឿនហើយបានបត់ឆ្លងផ្លូវពីត្បូងទៅ ជើងក៏បានទៅបុក
ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ស្លាកលេខ
(មិនទាន់មាន) បើកបរដោយឈ្មោះ ទត ម៉ាត់ហ្សាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិចបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួស(ធ្ងន់)ត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុក។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្ដិ៍បានសហការជាមួយ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋានដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់