ព័ត៌មានជាតិ

អ្នកសារព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ បើករថយន្តបុកអ្នកជិះកង់ម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យស្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង១៥នាទី ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃល្វាលិច ឃុំល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តបង្កម៉ាក កាមរី ហើម ពាក់ស្លាកលេខ ភ្នំពេញ 2B-6327 អ្នកបើកបរឈ្មោះ សូត្រ សុផុន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ អ្នកសារព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន​ ទើបជ្រុលបុកកង់ជនរងគ្រោះឈ្មោះ ងន ចាន់ធា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាលិច ឃុំល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនាំជនបង្ករួមទាំងរថយន្តនិងកង់ យករក្សារទុកដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់