សេស៊ូល៖ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់នៅព្រឹកនេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម MERS បានកើនឡើងដល់ ៤នាក់ បន្ទាប់ពីរកឃើញមនុស្សម្នាក់ទៀតបានស្លាប់នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៥ ម្សិលមិញ។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតមកដល់ពេលនេះ មានមនុស្ស ៤១នាក់បានឆ្លងជំងឺ MERS ខណៈដែលមនុស្ស ១៦០០នាក់ផ្សេងទៀតត្រូវបានជម្លៀសដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីទទួលការពិនិត្យ និងព្យាបាល។
អង្គការសុខភាពពិភពលោក បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការផ្ទុះឡើងវិញនូវជំងឺផ្លូវដង្ហើម MERS នៅក្នុងប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ផងដែរថាជំងឺផ្លូវដង្ហើម MERS បានកើតនៅលើខ្លួនមនុស្សតាំងពីឆ្នាំ ២០១២ ដោយគិតមកដល់ពេលនេះវាបានសម្លាប់មនុស្សអស់ ៤៤៣នាក់៕
ព័ត៌មានជាតិ
មតិយោបល់