ភ្នំពេញៈ នគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការ បង្ក្រាបជាក់ស្តែងនូវទីតាំងបើកលេងល្បែងស៊ីសងភ្នាល់ប្រាក់ខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី និងល្បែងភ្នាល់បាល់តាមអ៊ីនធឺណែត រួមទាំងទីតាំងសម្រួលឲ្យប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ១០៦ ផ្លូវលេខ៦៣ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ដែលមានយីហោ ៦៦៦៦ អ៊ីនធឺណែត។
ប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ (ប្រុស០៧នាក់ ស្រី០៣នាក់) ក្នុងនោះមានភ្នាក់ងារចាត់ចែងបើកលេងល្បែងស៊ីសងចំនួនម្នាក់ និងអ្នកលេង ០៩នាក់រួមមាន៖
១.ឈ្មោះគន់ អប្សារ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (អ្នកមើលការខុសត្រូវ ក្នុងទីតាំងល្បែងខាងលើ)។
២.ឈ្មោះស្រី ពៅ ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។
3.ឈ្មោះវ៉ា ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
៤.ឈ្មោះសុខ ដាវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។
៥.ឈ្មោះទេព ចាន់ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ។
៦.ឈ្មោះឡេង សុគន្ធឆាយា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ។
៧.ឈ្មោះសេង សុធារ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
៨.ឈ្មោះឈុន ពុទ្ធា ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
៩.ឈ្មោះអ៊ុល ចិត្រា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
១០.ឈ្មោះ ហ៊ឹម ខាន់ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។
វត្ថុតាងចាប់យករួមមាន៖
1-ទូរហ្គេមបាញ់ត្រីចំនួន០២។
2-កុំព្យួទ័រអ៊ីនធឺណែតភ្នាល់បាល់ចំនួន០៧។
3-លុយចំនួន១០០០០០រៀល(ដប់ម៊ឺនរៀល)។
4-សៀវភៅសំរាប់កត់ពង់ចំនួន៤ក្បាល។
5-ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន។
ចំពោះមុខកម្លាំង កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់