ព័ត៌មានជាតិ

ឪពុក​តិរិច្ឆាន​ចាប់រំលោភ​កូនស្រី​បែក​ឈាម​សំពោង​ក្នុង​អាងទឹក​

​ស្ត្រី​ម្នាក់​មាន​ការតក់ស្លុត​យ៉ាង​ខ្លាំង​នៅពេល​ដែល​ឃើញ​កូនស្រី​បង្កើត​របស់​ខ្លួន​សន្លប់​នៅក្នុង​អាង​ហែល​ទឹក​ពោរពេញ​ទៅដោយ​ឈាម ដោយសារតែ​ឪពុក​របស់​ខ្លួន​ចាប់រំលោភ​។​

​តាម​ប្រភព​ព័តមា​នបរទេស​នានា​បាន​ឲ្យដឹងថា ឪពុក​ចិត្ត​តិរច្ឆាន​នោះ​មានឈ្មោះ Nookinaidu អាយុ ៣៥ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រំលោភ​កូនស្រី​បង្កើត​អាយុ ៧ ឆ្នាំ នៅក្នុង​ភូមិ Dhimili ប្រទេស​ឥណ្ឌា​។

​បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង​ម្តាយ​របស់​ជនរងគ្រោះ​បាន​បញ្ចូន​នាង​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល នឹង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ឲ្យ​ចាប់ខ្លួនប្តី​ចិត្តសាមាន​។ ប៉ូលិស​បាន​និយាយថា​ប្តី​ប្រពន្ធ​មួយគូរ​នេះ​បាន​រៀបការ​អស់​រយៈពេល ១២ ឆ្នាំ​មកហើយ ព្រមទាំង​មានកូន​ពីរ​នាក់​ប្រុស​មួយ​ស្រី​មួយ​។ ប៉ុន្តែ​រយៈពេល​បួន​ឆ្នាំ​មកនេះ​ពួកគេ​តែងតែ​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​នៅ​បែក​គ្នា​។ កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​នេះ​លោក Nookinaidu បាន​ហៅ​ប្រពន្ធ និង​កូនស្រី​របស់​ខ្លួន​ឲ្យមក​លេង​ផ្ទះ​ដែល​ខ្លួនឯង​ស្នាក់នៅ​។

​ពេល​ម្តាយ​ប្រពន្ធ​របស់​គាត់​បាន​ចេញ​ទៅ​ក្រៅ​ដើម្បី​ស្វែងរក​ការងា​ធ្វើ Nookinaidu ឆ្លៀតឱកាស​ចាប់​រំលោភ​កូនស្រី​របស់​ខ្លួន​។ នៅពេល​ដែល​ស្ត្រី​ជា​ម្តាយ​ត្រឡប់មកផ្ទះ​វិញ​ក៏​ឃើញ​កូន​របស់​ខ្លួន​ដេក​សន្លប់​ដោយ​ខោ​អាវ​របស់​នាង​ប្រលាក់​សុទ្ធតែ​ឈាម​។ ដោយ​តែ​ទ្រាំ​នឹង​ទង្វើ​ដ៏​គម្រក់​របស់​ប្តី​មិន​បាន​ស្ត្រី​រូបនោះ​បាន​សម្រេចចិត្ត​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​ដាក់​គុក​តែ​ម្តង​៕​
Anti_rape_protest_photo_by_Brian_Stansberry

មតិយោបល់