ព័ត៌មានជាតិ

រថយន្តតូយ៉ូតាព្រូសបើកលឿន រេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យផ្ទប់ជាប់ទៅមុខលែងរួច

ភ្នំពេញ: នៅវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានករណីរថយន្តបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំគល់ស្ពានអាកាសចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រួសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BK-3582 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ចំណែកឯបង្គោលភ្លើងវិញរងការខូចខាតកំពឹតតិចតួច។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ទីតាំងត្រួតពិនិត្យវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់