ព័ត៌មានជាតិ

ម្ដាយឪពុកលាកូនរហូតហើយ! គួររន្ធត់ រថយន្តផ្ដាច់ជីវិតមនុស្ស ២នាក់ ទុកឲ្យក្មេងតូចៗនៅកំព្រា

កំពង់ស្ពឺ: នៅវេ​លាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ គី​ឡូម៉ែត្រលេខ​ ៥០ ស្ថិត​ក្នុង​ភូមិភ្នំដី សង្កាត់ច្បា​រម​ន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

រថយន្ដម៉ាកFUSO ពណ៌លឿង​ ពាក់ស្លាកលេខភ្នំពេញ ​3A​.6127 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌ខៀវ​ ពាក់ស្លាកលេ​ខ​ភ្នំពេញ 4A.0925 តៃកុង​ឡាន​ រត់គេចខ្លួនក្រោ​យកើតហេតុ​។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្ដខាងលើ ធ្វើដំណើរពីលិចទៅកើត មកដ​ល់​ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូ​០១​គ្រឿ​ង ម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី២០១២ ស្លាក​លេខព្រៃវែង1F-2386 បើកបរដោយឈ្មោ វ៉ា វ៉ាត ភេទប្រុស អាយុ៣១ឆ្នាំ (ស្លាប់​)​ ប្រពន្ធ​​ឈ្មោះ អូន ភាស់ អាយុ៣២ឆ្នាំប្រពន្ធ (ស្លាប់​) ឈ្មោះ វ៉ាត វ៉ាន់ថា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូន ​និងឈ្មោះ វ៉ាត រក្សា ភេទប្រុស អាយុ១ឆ្នាំកូនទាំងពីរគ្មានរបួស​ មានទីលំនៅភូមិតាមោ ឃុំព្រែកអន្ទះ​ស្រុ​ កពោធិ៍រៀង ខេត្តព្រៃវែង។

វត្ថុតាង ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ន​នៅ​ ការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ។ មូលហេតុ៖​ រថយន្ត​ជៀសម៉ូតូនៅលើស្ពាន​ ហើយអាចមក​ពីកត្ដា​ផ្លូវ​តូច​ចង្អៀត ព្រោះស្ថិតនៅលើ​ស្ពាន​តែ​ម្ដង។ ​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​ស្វែង​រក​ម្ចាស់រថយន្ដ និងអ្នកបើក​បរ ដើម្បីមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់