ព័ត៌មានជាតិ

ជើងខ្លាំង! ខាងវាយប្លន់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ចាប់វាយខ្នោះ

ភ្នំពេញ: នៅវេលាម៉ោង០៧ និង ៣០នាទីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន នសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីវាយប្លន់យកម៉ូតូ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចែម ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម៉ម ចាន់ស៊ីដេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង០៦ និង០០នាទី ជនសង្ស័យ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខភ្នំពេញ 1HJ-4904 ពីជនរងគ្រោះ ខណ:កំពុងជិះតែម្នាក់ឯង ចេញពីធ្វើការរោងចក្រអាខាសេត នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងជនសង្ស័យ នៅនគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរតាមនីតិវិធីច្បាប់។

រហូតដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង០៧ និង ៣០នាទីព្រឹក ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាននៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានយកមកសាកសួរ នៅអិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់