ព័ត៌មានជាតិ

រថយន្ត ពន្លះម៉ូតូពីក្រោយ បណ្ដាលឲ្យ ស្លាប់ និងរបួស ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាលម្នាក់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងមុខយានដ្ឋានជួសជុល រថយន្តឡាយ ម៉េង ហ៊ាម
លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ជនរងគ្រោះឈ្មោះ ញឹម ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ (ជាអ្នករួមដំណើរ ស្លាប់នៅមន្ទីរពេទ្យ) និងម្នាក់ទៀតរបួសស្រាល ឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នកបើកម៉ូតូ ម៉ាកYAMAHA FINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CX-5211។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិស្លែង ឃុំស្វាយរំពា ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាក HINO ពណ៌ទឹកមាស លាយខៀវលឿង ពាក់ស្លាកលេខ តាកែវ 3A-1519 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ឃើញម៉ូតូជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវលេខ១១៥ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តខាងលើ ធ្វើដំណើរស្របទិសគ្នា បុកម៉ូតូពីក្រោយ។

មូលហេតុ៖ អ្នកបើករថយន្ត ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាង រថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់