សៀមរាបៈ សមត្ថកិច្ច បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរកាពីតូល ធ្វើដំណើរពីភ្នំពេញទៅសៀមរាប បានវាក់អើម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវ ក៏រេចង្កូតធ្លាក់ផ្លូវ តែសំណាងល្អមិនមានអ្នករងរបួស ឬខូចខាតទ្រព្យសម្បត្តិរដ្ឋទ្បើយ។
កើតហេតុនៅវេលាម៉ោង ៨ និង១០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានធ្វើការស្ទួចរថយន្តទ្បើងលើផ្លូវ ហើយក៏បានអនុញ្ញាតឲ្យរថយន្តបន្តដំណើរទៅមុខធម្មតា៕
មតិយោបល់