ព័ត៌មានជាតិ

រសៀលនេះ តេស្តទឹកនោមលើយុវជនយុវនារីជាង៣០០នាក់ ភាគច្រើនរកឃើញសុទ្ធតែមានសារធាតុញៀន ករណីឃាត់ខ្លួន នៅមជ្ឈមណ្ឌលកំសាន្តរ៉ក បញ្ជូនទៅស្នងការរាជធានីភ្នំពេញ

ភ្នំពេញៈ ការធ្វើតេស្តទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀន នៅក្នុងខ្លួន។

សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទការសែត នឹងធ្វើនៅពេលការងារបញ្ចប់

ចំពោះគ្រឿងញៀនគ្រប់ប្រភេទ ដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ។

មកទល់ពេលនេះ សាច់ញាតិនៅតែបន្ត រងចាំនៅខាងមុខរបងស្នងការនគរបាលរាជធានីភ្នំពេញ៕

មតិយោបល់