ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ រហស្សនាមជួបប្តឹង ក្រោយពីចេញពន្ធនាគារ បាន២២ថ្ងៃ

កំពង់ស្ពឺ: នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ នគរបាលស្រុកឱរ៉ាល់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិឈើទាលជ្រំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

ជនសង្ស័យខាងលើ មានរហស្សនាមជួបប្តឹង ឈ្មោះអឿ ប៊ុនថានី ហៅយាយពេទ្យ អាយុ៥៩ឆ្នាំ មុខរបរ ពេទ្យយោធា ចូនិវត្តន៍ ពីបទរំលោភលើលំនៅដ្ឋាន ធ្វើឲ្យខូចខាតដោយចេតនា និងហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិតាំងស្រឹង សុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។

ការឃាត់ខ្លួននេះ គឺធ្វើទ្បើងតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ០៤ ដកឧចុះថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០១៩ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ងួន អ៊ីម សាលាឧទ្ធរណ៍ បន្ទាប់ពីចេញពន្ធនាគារ បាន២២ថ្ងៃ៕

មតិយោបល់