ព្រះសីហនុៈ នៅវេលាម៉ោងប្រមាណ ១០ និង៣០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានបង្រ្កាបមុខសញ្ញា ឆក់កាបូបបានចំនួន២ នាក់ នៅផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំងពីរ បានឆក់កាបូបស្ពាយ របស់ស្រ្តីជនជាតិចិនម្នាក់ ដែលកំពុងដើរកម្សាន្ត នៅជិតរង្វង់មូលតោពីរ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ដែលកំពុងល្បាតបានឃើញ ក៏បានដេញចាប់បានជនសង្ស័យទាំងពីរតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេទាំងពីរ មកធ្វើការងារសំណង់នៅខេត្តព្រះសីហនុ រយៈពេលជាងមួយខែកន្លងមកហើយ មានស្រុកកំណើតនៅខេត្តព្រៃវែង៕
មតិយោបល់