ព័ត៌មានជាតិ

បុរសម្នាក់ បើកគោយន្តកន្ត្រៃ ស្រាប់តែធ្លាក់ត្រូវគោយន្តកិន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

ក្រចេះ: មានករណីដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើកគោយន្តកន្ត្រៃមិនដឹងយ៉ាងម៉េចស្រាប់តែធ្លាក់ពីលើគោយន្ត បណ្តាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនរងគ្រោះមានឈ្មោះ ញៀន សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ជាតៃកុងអ្នកបើកបរ) បានបើកគោយន្តកន្រ្តែដឹកឈើមកពីព្រៃ ជាមួយឈ្មោះ អឹម ហ៊ុន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា(អ្នកស៊ីឈ្នួលកម្មករ)រួមដំណើរជាមួយ មកដល់ចំណុចគីឡូម៉ែត្រ២៦ ផ្លូវឧកញ្ញា លឹម ប៊ុនណ្ណា ក្រោយភូមិសាស្រ្ត ឃុំសោប ស្រុកព្រែកប្រសព្វ ឈ្មោះ អឹម ហ៊ុនក៏បានធ្លាក់ពីលើ គោយន្តកន្រ្តៃ ហើយកិនស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ សាច់ញាតិដឹកមកធ្វើបុណ្យតាមប្រពៃណី នៅភូមិដីដុះក្រោម៕

មតិយោបល់