ព័ត៌មានជាតិ

ឪពុកល្មោភកាមម្នាក់ ចាប់រំលោភកូនស្រីឯងមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច!

បាត់ដំបងៈ បុរសម្នាក់លួងលោមរំលោបសេពសន្ថវៈក្មេងស្រីមិនទាន់គ្រប់អាយុមិនបានសំរេច ត្រូវបានម្តាយក្មេងស្រីរងគ្រោះមកដាកពាក្យបណ្តឹង រួចក៏បានធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១ ភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានឲ្យដឹងថា ផ្នែកនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើកំណត់ហេតុទទួលបណ្ដឹងផ្ទាល់មាត់ពីឈ្មោះ តក់ អង ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅក្រុមទី១ ភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ ដោយបានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ម៉ើយ ហៀប ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្រុមទី១ ភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានបើកមើលរឿងអាសអាភាស(រឿង ស៊ិច) រួចបាននាំកូនស្រីរបស់គាត់ ឈ្មោះ ថ ព ស ណ ហៅម ង ចូលទៅក្នុងផ្ទះបាយ ហើយបានរំលោភសេពសន្ថវៈ ប៉ុន្តែមិនបានសំរេចដែលយកលិង្គមកញល់ៗប្រដាប់ភេទរបស់កូនស្រីគាត់។

ក្រោយពីបានដាក់ពាក្យបណ្តឹងរួចហើយ ជនសង្ស័យក៏ត្រូវបានកម្លាំងជំនាញ មានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន រួចបញ្ជូនទៅបុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់