ព័ត៌មានជាតិ

ក្រុមចោរលួចរថយន្តឆ្លងខេត្តចំនួន ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះអនុវត្តដីការចាប់ខ្លួន និងបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកំពត ដោយឃាត់ខ្លួនជនសង្សយ័ចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ខណ:ម្នាក់ទៀតគេចខ្លួន (កំពុងតាមរក)។

ជនសង្ស័យទាំងបីនាក់៖ ទី១.ឈ្មោះ នួន យាន ភេទប្រុស អាយុ ៣៦ ឆ្នាំ ទី២.ឈ្មោះ ស៊ុម ហយ ហៅពេជ្រ ភេទប្រុស អាយុ ២១ ឆ្នាំ និងទី៣.ឈ្មោះ ស៊ុម ង៉ុយ ភេទប្រុ ស.អាយុ ៤៣ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ១ និង៤៣នាទីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទលួចមានស្ថានទម្ងន់ (ក្រុមលួចរថយន្ត)។

បច្ចុប្បន្ន បានធ្វើការប្រគល់ជូនក្រុមការងាររបស់នាយកដ្ឋាន និងសមត្ថកិច្ចនគរបាលខេត្តកំពត ចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់