ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្សារណាត់ផ្សារធំថ្មីកណ្ដាលក្រុងបាត់ដំបង

បាត់ដំបង: ព័ត៌មានបឋម យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្សារធំថ្មីហៅផ្សារណាត់នៅកណ្ដាលក្រុងបាត់ដំបង ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង០៦និង១៥នាទីល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាករណីអគ្គីភ័យឆាបឆេះផ្សារធំថ្មី(ផ្សារណាត់)ក្រុងបាត់ដំបង ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងអាជីវករ និងអ្នកធ្វើដំណើរព្រមទាំងសមត្ថកិច្ចចាំមូលដ្ឋានក្រុងយ៉ាងខ្លាំង។ នៅក្នុងហេតុការណ៍នោះលោកអធិការនគរបាលក្រុងបាត់ដំបងនិងមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមអន្តរាគមន៍ ដោយក្នុងនោះមានឡានទឹកបង្ការពន្លត់ និងសង្គ្រោះអគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីពន្លត់អគ្គីភ័យផងដែរ។
ហេតុការណ៍ខាងលើនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយក៏មិនទាន់ដឹងខូចខាតទ្រព្យសម្បត្តិប៉ុន្មានដែរ រីឯមនុស្សមិនមាន គ្រោះថ្នាក់ឬបាត់បង់ជីវិតណាម្នាក់នោះ៕

 

មតិយោបល់