មណ្ឌលគិរីៈ នៅវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងកម្លាំងអនុរក្សសត្វដំរី បានចុះទៅដល់កន្លែងសត្វដំរីងាប់ នៅចំណុចក្នុងចំការស្វាយចន្ទីរប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដោយបានធ្វើការត្រួតពិនិត្យសត្វដំរីដែលងាប់ រួចបានពិភាក្សា ជាមួយកម្លាំងអនុរក្សសត្វដំរី សន្និដ្ឋានថា សត្វដំរីញីងាប់នេះ គឺដោយសារដំរីចាស់ ដើរដួលហើយងើបពុំរួច៕
មតិយោបល់