បន្ទាយមានជ័យៈ ករណីគ្រោះធម្មជាតិមួយ បានបណ្ដាលឲ្យដួលរលំរោង១ខ្នង របស់លោកជំទាវឧកញ៉ាចក់ពួក របួសបែកក្បាលមនុស្សចំនួន២នាក់ ខណៈដែលជនរងគ្រោះកំពុងជ្រកភ្លៀង។
ហេតុការណ៍នេះ បានកើតហេតុកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះទាំង២នាក់៖ ទី១. ឈ្មោះ ស៊ន ស៊ីន ភេទប្រុស អាយុ៤៦ឆ្នាំ និងទី២. ឈ្មោះ ស៊ីន ពិសិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវជាឪពុកនិងកូន រស់នៅភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកថ្មពួក៕




មតិយោបល់