ព័ត៌មានជាតិ

កម្មករក្រុមហ៊ុនដុងហ្វូម្នាក់ កាប់ឈើធ្វើចំការ សង្កត់លើស្លាប់

ក្រចេះ: នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីកាប់ឈើធ្វើចម្ការ ដួលឈើសង្កត់លើ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅចំណុចអូរភ្លៀវ ភូមិទោង ឃុំរលួសមានជ័យ ក្នុងក្រុមហ៊ុនដុងហ្វូ (កៅស៊ូវៀតណាម) ។

ជនរងគ្រោះឈ្មោះ សុខ សុខឿន អាយុ ៣៣ឆ្នាំភេទ ប្រុស មានទីលំនៅភូមិកាំងយ៉ាប ឃុំកាំងយ៉ាប ស្រុកព្រែកប្បាស ខេត្តតាកែវ សព្វថ្ងៃជាកម្មករក្នុងក្រុមហ៊ុនដុងហ្វូ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅកាប់ឈើ ដើម្បីធ្វើចម្ការផ្ទាល់ខ្លួន ដោយខុសបច្ចេកទេស ត្រូវឈើដួលរលំលើ បណ្តាលឲ្យស្លាប់តែម្តង នៅនឹងកន្លែងកើតហេតុ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ច បានប្រគល់សាកសពជូនបងប្អូន ដើម្បីធ្វើបុណ្យនៅក្នុងក្រុមហ៊ុនដុងហ្វូនេះតែម្តង៕

មតិយោបល់