មណ្ឌលគិរីៈ លោកអធិការក្រុងសែនមនោរម្យ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីមនុស្សដេកស្លាប់ នៅចំណុចចម្ងាយពីអូរ ប្រហែល១៥ម៉ែត្រ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រោយទទួលបានដំណឹងភ្លាមៗ កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព តែពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ទ្បើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា សពជាមនុស្សអនាថា ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាចស្លាប់ដោយសារជំងឺ និងអត់អាហារ ។
ភិនភាគសព៖ កម្ពស់ ១,៦៣ម សម្បុរស្រអ៊ែម ស្លៀកខោខ្លីត្រឹមជង្គង់ ពណ៌ខ្មៅឆ្នូតស។
សពខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកយកមករក្សាទុកនៅវត្តសែនមនោរម្យ ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់