ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាព ខេត្តកណ្តាល បង្ហាញរបាយការណ៍សង្ខេប បូកសរុប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៤ថ្ងៃ

(កណ្តាល)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាព ខេត្តកណ្តាល បានបង្ហាញរបាយការណ៍សង្ខេប បូកសរុប ក្នុងឱកាសបុណ្យចូលឆ្នាំចាប់ពី ថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៦ (៤ថ្ងៃ) គិតត្រឹមម៉ោង០៤:០០នាទី ល្ងាច រួមមានជាអាទិ៍ ភ្ញៀវទេសចរចូលមកកម្សាន្ត បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់សង្គម  ការងារអត្តសញ្ញាណប័ណ្ណ និង គោលដៅការពារ។

ភ្ញៀវទេសចរចូលមកកម្សាន្ត មានភ្ញៀវជាតិ-អន្តរជាតិ តាមតំបន់ទេសចរណ៍ នានា សរុប ៩៨,០០៨នាក់ ប្រុស ១៨,៨០៥នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ ៧៦នាក់ ប្រុស ៤២នាក់ មាន ៨សញ្ជាតិ (បារាំង ចិន កូរ៉េ ជប៉ុន ថៃ ឥណ្ឌា អូស្រ្តាលី និង ហូឡង់)។

បទល្មើសព្រហ្មទណ្ឌ ៣/២ កើន ១ករណី ក្នុងនោះមាន អំពើហិង្សាដោយចេតនា ២/២ របួស ៣/៧នាក់ និង អំពើឆបោក ១/០ កើន ១ករណី។

គ្រោះថ្នាក់សង្គម ៨/១៧ រថយន្ត៩ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ ៥/១៤ រថយន្ត៩ ស្លាប់៤/៧នាក់ តូចក្រយានយន្ត ៣នាក់ របួស១២/៣២ តូចក្រយានយន្ត ២០នាក់ ខូចរថយន្ត ៣គ្រឿង និង ម៉ូតូ ៦គ្រឿង។ គោលដៅសំរួលចរាចរណ៍ ១១ស្រុក-ក្រុង ២៧គោលដៅ កម្លាំង ១៣៧នាក់។ អត្តឃាត ១លើក ស្លាប់ ១នាក់ លង់ទឹក ១លើក ស្លាប់ ១នាក់។ ខ្យល់កន្រ្តាក់ ១លើក និង របើកដំបូលផ្ទះ ១ខ្នង។

ការងារអត្តសញ្ញាណប័ណ្ណ បំពេញបែបបទ ៣,៦២៩នាក់ ប្រុស ១,៧១៧នាក់។ ចែកជូនប្រជាពលរដ្ឋ ១១,៩៩៣សន្លឹក ប្រុស ៥,៦៣៤សន្លឹក។

គោលដៅការពារ តាមបណ្តាស្រុក-ក្រុង សរុប ២៧៧គោលដៅ កម្លាំង ៩៦៣នាក់។ ថ្នាក់ស្នងការដ្ឋាន ប្រើកម្លាំង ៦០នាក់ សម្រាប់ត្រៀមអន្តរាគមន៍ (ស្នងការរង ១ឬ ២រូប ទទួលបញ្ជាដឹកនាំ)៕

photo_2016-04-17_10-49-17 photo_2016-04-17_10-49-19 photo_2016-04-17_10-49-28 photo_2016-04-17_10-49-31 photo_2016-04-17_10-49-36 photo_2016-04-17_10-49-39 photo_2016-04-17_10-49-42 photo_2016-04-17_10-49-46 photo_2016-04-17_10-49-49 photo_2016-04-17_10-49-57 photo_2016-04-17_10-50-01 photo_2016-04-17_10-50-06 photo_2016-04-17_10-50-10 photo_2016-04-17_10-50-14

មតិយោបល់