កំពង់ស្ពឺៈ កាលពីរសៀលថៃ្ងទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីមនុស្ស ត្រូវខ្សែរភ្លើងឆក់ បណ្ដាលឲ្យស្លាប់ នៅជាប់មាត់ត្រពាំងទឹកក្រោយផ្ទះចម្ងាយ ៧០ម៉ែត្រ។ ជនរងគ្រោះមានឈ្មោះ ឃិន ចឹក ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិព្រៃឃ្លៃ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុអាជ្ញាធរភូមិ ឃុំ មន្រ្ដីនគរបាលប៉ុស្តិ៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាជួយសង្រ្គោះបឋម តែអនិច្ចារជនរងគ្រោះបានស្លាប់បាត់ហើយ។
មូលហេតុ៖ យកខ្សែភ្លើងមានតំណ ទៅតខុសបច្ចេកទេស ពេលចុះទឹកមិនទាន់បានឆក់ត្រីផង ក៏ឆ្លងចរន្ដអគ្គិសនី ឆក់ជងរងគ្រោះស្លាប់តែម្ដង៕




មតិយោបល់