ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងប៉ូលិស និងប៉េអឹមខណ្ឌដូនពេញ បានឃាត់ចាប់ប៉ូលិសផ្កាយពីរម្នាក់ និងកូនចៅប្រមាណ១០នាក់ អំទ្បុងពេលចុះបង្ក្រាបគ្រឿងញៀន នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការឲ្យដឹងលោកប៉ូលិសផ្កាយពីរ ដែលត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញនោះ មានគេបង្ហើបប្រាប់ថា បម្រើការនៅអគ្គស្នងការនគរបាលជាតិ នៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ (ក១)។
ចំណែកឯការចាប់ខ្លួនក្រុមប៉ូលិសប្រមាណ១០នាក់ទៀតនោះ គឺមានសេចក្ដីរាយការណ៍មកថា ដឹកនាំកម្លាំងអភិបាលខណ្ឌដូនពេញ អធិការនគរបាលខណ្ឌ និងលោកមេប៉េអឹមខណ្ឌផងដែរ៕

មតិយោបល់