ភ្នំពេញៈ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីរថយន្តធុនធំមួយគ្រឿង កៀបជាប់នឹងក្បាលស្ពានស្ទឹងមានជ័យ ដែលបានបើកបរខុសម៉ោងកំណត់ នៅចំណុចស្ទឹងមានជ័យ នៅពេលនេះ អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឃាត់ទាំងអ្នកបើកបរ និងរថយន្ត បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ សូមអ្នកបើកបររថយន្តធុនធំទាំងអស់ គោរពនូវម៉ោងពេលដែលបានកំណត់ ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ៕
មតិយោបល់