ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មុខសញ្ញាក្មាន់កាំភ្លើង ០២នាក់ ដែលធ្វើសកម្មភាពបាញ់សម្លាប់ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ស្លាប់ ហើយបើករថយន្តយកទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលកំណត់មុខសញ្ញាជនសង្ស័យទាំងនេះបានហើយ និងកំពុងតាមស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថាកាលពីយប់អធ្រាត្រថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នៅលើផ្លូវសហព័ន្ធរុស្ស៉ី ចំណុចខាងមុខផ្ទះសំណាក់សាំងហ័រ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីអំពើឃាតកម្មកើតឡើងដោយខ្មាន់កាំភ្លើង ០២នាក់បានបាញ់សម្លាម់មន្រ្តីនគរបាលមានតួនាទីជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ខណៈដែលមានជម្លោះក្នុងរឿងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជនសង្ស័យក្មាន់កាំភ្លើងបានបើកបុករថយន្តជនរងគ្រោះពីក្រោយហើយឈានដល់ផ្ទុះអាវុធបាញ់សម្លាប់ជនរងគ្រោះ។ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រ៉េត ស៊ីណែត ហៅញ៉ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅផ្ទះលេខ១៦៩ ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសេចក្តីរាយការណ៍នៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងសាច់ញាតិម្នាក់ទៀតដោយមានគ្នា ០២នាក់បានជិះរថយន្តម៉ាកFORD RAPTOR ពណ៌ស ផលិត ឆ្នាំ២០២០ បានធ្វើដំណើរចេញពីហាងស៊ុបមួយកន្លែងម្តុំវត្តភ្នំ តាមផ្លូវសហព័ន្ធរុស្ស៉ីទៅទឹកដីខណ្ឌពោធិ៍សែនជ័យ។លុះធ្វើ ដំណើរដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តជនរងគ្រោះ ត្រូវបានរថយន្តម៉ាកឡិចស៊ីស៣០០ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប២A៤៥៤៦ ជិះក្នុងរថយន្តនោះគេឃើញមានមនុស្ស០៥នាក់ប្រុស០២នាក់ស្រី០២នាក់និងកូនក្មេង០១នាក់ បានបើកបុករថយន្តជនរងគ្រោះពីក្រោយបង្កឱ្យរងការខូចខាតផ្នែកខាងក្រោយ។ខណៈនោះរថយន្តបង្កម៉ាកឡិចស៊ីស៣០០បានបើករត់គេចប៉ុន្តែត្រូវបានជនរងគ្រោះបើករថយន្តដេញទៅកាក់ឃាំងពីមុខនិងយកកាំភ្លើងភ្ជុងមិនឱ្យរថយន្តបង្កបើកទៅមុខនោះទេដោយឱ្យម្ចាស់រថយន្តបង្កឡិចស៊ីសចេញមកដោះស្រាយ។
បន្ទាប់មកអ្នកបើករថយន្តបង្ក០២នាក់ចេញដោះស្រាយនិយាយចរចាគ្នានិងបានឱ្យអ្នកជិះក្នុងរថយន្តបង្កស្រី០២នាក់និងកូនក្មេង ០១នាក់ទៀតឡើងជិះម៉ូតូកង់៣ចេញទៅមុន។ដោយទុកតែជនបង្ក០២នាក់និយាយចរចាជាមួយជនរងគ្រោះ។លុះជជែកចរចាគ្នាប្រហែលកន្លះម៉ោងដោយសម្រួលគ្នាឱ្យជនរងគ្រោះយករថយន្តទៅធ្វើនៅម្តុំពេទ្យលោកសង្ឃ។បន្ទាប់មកខណៈដែលជនរងគ្រោះកំពុងអង្គុយអោនមើលរថយន្តកន្លែងខូចក៏ស្រាប់តែជនបង្កពាក់អាវសដៃវែងក៏បានទាញកាំភ្លើងមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះពីក្រោយចំនួន០៤គ្រាប់បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។នៅក្នុងហេតុនេះមានចៅសង្កាត់ម្នាក់នៅកន្លែងកើតហេតុក្បែរជនរងគ្រោះផងដែរប៉ុន្តែនៅពេលផ្ទុះអាវុធនោះចៅសង្កាត់រូបនោះគេចផុតពីគ្រាប់កាំភ្លើង។បន្ទាប់ពីបាញ់ជនរងគ្រោះនោះហើយជនបង្កក៏បានបើករថយន្តរត់គេចតែពេលនោះសាច់ញាតិជនរងគ្រោះក៏បានទៅយកកាំភ្លើងខ្លីពីហោប៉ាវជនរងគ្រោះបាញ់០៣គ្រាប់តែមិនត្រូវរថយន្តជនបង្កនោះឡើយ។នៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យឃើញវត្ថុតាងសំបកគ្រាប់ចំនួន៩គ្រាប់និងក្បាលគ្រាប់ចំនួន០១។លុះព្រឹកទៀបភ្លឺថ្ងៃដដែលសមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្តជនបង្កម៉ាកឡិចស៊ីសយកទៅប្លុងលាក់ទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិស្វាយឧត្តម សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅចំណែកជនបង្កបានរត់គេចខ្លួនបាត់៕
មតិយោបល់