ព័ត៌មានជាតិ

ស្លាប់ម្នាក់ទៀតហើយដោយសារ សត្វឆ្កែខាំ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: សមត្ថកិច្ចបានប្រាប់ Post News ថា នៅថ្ងៃ២៦ ខែកុម្ភះ ឆ្នាំ២០១៩ នៅភូមិទួលមានជ័យ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានករណីបុរសម្នាក់បានស្លាប់ ដោយជំងឺឆ្កែខាំ ព្រោះមិនមានការប្រុងប្រយ័ត្ននិងព្យាបាល អស់រយ:ពេលពីរខែមកហើយ ដូច្នេះហើយបើព្យាបាលមិនទាន់សូមបងប្អូនប្រុងប្រយ័ត្ន
ទាំងអស់គ្នា បើសិនជាមានឆ្កែខាំ ឬ ក្រញ៉ៅ សូមមេត្តាកុំឲ្យហួសរយះពេល ២៨ ម៉ោងទៅ ៦០ ម៉ោងបើមិនអញ្ចឹងទេ
វាធ្វើឲ្យមេរោគឆ្លងភ្លាមៗ ដូចនេះសូមបងប្អូន មានការប្រុងប្រយ័ត្នទាំងអស់គ្នា នេះជារោគសញ្ញាឆ្កែខាំដែលយើងមិនបានទប់ស្កាត់មុន។
ពេលដែលជួបបញ្ហានេះបើសិនជាឆ្ងាយពីកន្លែងសង្រ្គោះ បងប្អូនអាចសង្រ្គោះបឋមបាន
ដោយប្រើ ថ្នាំបុរាណខ្មែរ បើវាខាំភ្លាមកុំឲ្យហួសពី ៦០ ម៉ោង យកថ្នាំបិទនៅលើ មុខរបួស ជាមួយ
ទី១ ស្លឹកកន្ត្រងប្រហុក
ទី 2 ម្ទេសក្តរឆ្មា និងទឹកខ្មេះ លាយផុកៗយករុំពីលើ។
ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នានៅជំងឺឆ្កែខាំនេះ៕

មតិយោបល់