ព័ត៌មានជាតិ

Update៖ រហូតដល់ព្រឹកនេះ ករណីរថយន្តកងដឹកជញ្ជូន ឆ.ន បុកចូលផ្ទះប្រជាពលរដ្ឋ សរុបទឹកប្រាក់ ៣,៥០០០ ដុល្លារ ប៉ុន្តែម្ចាស់ផ្ទះមិនសហការជាមួយសមត្ថកិច្ច នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីរថយន្តដឹកទំនិញធុនធំមួយគ្រឿង របស់កងដឹកជញ្ជូន ឆ.ន បុកចូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ នៅវេលម៉ោង ១២ និង៣៤នាទី ឆ្លងចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករងរបួសនោះទេ តែខូចខាតសម្ភារៈ ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ប៉ុន្តែម្ចាស់ផ្ទះមិនព្រមសហការជាមួយសមត្ថកិច្ចទេ រហូតដល់ម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតែមិនព្រមសហការដដែល ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ សរុបជាទឹកប្រាក់នៅទីតាំងដែលរងការខូចខាតអស់ ចំនួន ៣.៥០០០ ដុល្លារ៕

មតិយោបល់