Post News Media ព័ត៌មានជាតិ Update៖ ក្ដៅៗ...

Update៖ ក្ដៅៗ! ករណីឃាតកម្មសម្លាប់ ដុតនិងកង់ទ្បាន នៅស្រុកថ្មពួក ពេលនេះចាប់បានឃាតកហើយ..

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News មុននេះបន្តិចថា ករណីឃាតកម្មសម្លាប់ ដុតនិងកង់ទ្បាន ពេលនេះឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ហើយ នៅវេលម៉ោង ១១ យប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំងពីរនាក់ មានអាយុ ៣៤ និង៣៦ ឆ្នាំ ចំណែកជនរងគ្រោះភេទប្រុស អាយុ ៣៧ឆ្នាំ។

សពជនរងគ្រោះ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ស្នេហាត្រីកោណ៕