ភ្នំពេញៈ បុរសជនជាតិចិនចំនួន៤នាក់ មិនដឹងស្រវឹងមកពីណាទេ មកវាយរថយន្ត និងម៉ូតូ ដែលចតនៅមុខហាង ហើយបុរសម្នាក់ជាសន្តិសុខ ក៏បានហាមឃាត់ តែបែរជាព្រួតគ្នាវាយគាត់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាង ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់ តាមបណ្តោយផ្លូវមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសជនជាតិចិនចំនួន៤នាក់ ក្នុងស្ថានភាពស្រវឹង បានឈ្លោះគ្នា រួចក៏មកវាយរថយន្ត និងម៉ូតូភ្ញៀវ ដែលចតនៅខាងមុខហាង ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់។ ភ្លាមនោះសន្តិសុខ ក៏បានចូលទៅឃាត់ ស្រាប់តែពួកគេមកព្រួតវាយ បណ្តាលឲ្យរងរបួសបែកក្បាល។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ និងនាំខ្លួនជនជាតិចិនទាំង៤នាក់ យកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលបឹកកេងកងទី១ ដើម្បីចាក់ការតាមផ្លូវច្បាប់៕





មតិយោបល់