ព័ត៌មានជាតិ

និស្សិត​អាយ​យូ​ម្នាក់​ខ្វះ​មួយថ្ងៃ​បញ្ចប់​ឆ្នាំ​ទី​៤ ត្រូវ​រថយន្ត​ដឹក​សម្រាម​ក្រុមហ៊ុន​ស៊ិន​ទ្រី បើក​លឿន​ជ្រុល​បុក​ពីក្រោយ​កិន​បាក់​ភ្លៅ​

​ភ្នំពេញ ៖​នារី​ម្នាក់​បាន​រងរបួស​បាក់​ភ្លៅ​ម្ខាង នឹង​ម្នាក់​ទៀត​រងរបួស​ស្រាល អ្នក​ទាំង​២​ជា​និស្សិត​ឆ្នាំ​ទី​៤ រៀន​នៅ​សកល​វិទ្យាល័យ​អាយ​យូ​ខ​ណះ​ពួក​នាង​កំពុង​ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ​គុប​ជ្រុង​ឌុប​គ្នា​ចេញពី​សាលា​ឆ្ពោះ មក​លំនៅដ្ឋាន ត្រូវ​រថយន្ត​ដឹក​សម្រាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បើក​លឿន​ជ្រុល​បុក​ពីក្រោយ ពេញទំហឹង កាលពី​វេលា​ម៉ោង ១១ នឹង ២០ នាទី​ព្រឹក​ថ្ងៃទី ៣០
​ខែ​មករា ឆ្នាំ ២០១៥ ស្ថិតនៅ​ខាងត្បូង​ផ្សារ​ស្ទឹងមានជ័យ ផ្លូវ​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​សមត្ថកិច្ច​បាន​អោយដឹង​ថា និស្សិត​ដែល​រងរបួស​បាក់​ភ្លៅ ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ អ៊ឹង សុនី​តា ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី ៤ ស្នាក់​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នឹង​នារី​ម្នាក់​រង​របួសស្រាល​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​នាង​មិន​ប្រាប់ ។ ចំណែក​អ្នកបើកប​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​ចុះ​រត់គេចខ្លួន​បាត់ ស្រមោល​ទុក​រថយន្ត​ចោល​ត្រង់​ចំណុច​កើតហេតុ ។
Cintri
​សមត្ថកិច្ច​បាន​បន្តថា មុនពេល​មាន​គ្រោះថ្នាក់​នេះ នារី​រងគ្រោះ​ទាំង​ពីរ​នាក់ បាន​ជិះ​ម៉ូតូ គុប​ជ្រុង ៥០ មួយគ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AF 8953 ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ចុះ​តាម​ផ្លូវ​មុនី​រ៉េត ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ជិះ​ហួស​ផ្សា​ស្ទឹងមានជ័យ​ជាង ១០០ ម៉ែត្រ ស្រប​ពេល​មាន​រថយន្ត​ស៊ិន​ទ្រី ប្រមូល​សម្រាម​មួយគ្រឿង​កំពុង​បើកបរ​ពី​ក្រោយ ល្បឿន​លឿន ហើយ​ទំនង​ចាប់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​បុក​ម៉ូតូ​របស់​នារី​រងគ្រោះ​ទាំង​ពីរ​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​នឹង​អ្នក​ឌុប​ខ្ទាត​មក​ខាងស្តាំ​ដៃ ឬ​ឯ​នារី​ឈ្មោះ អ៊ឹង សុនី​តា ជា​អ្នក​ជិះ​ក្រោយ​ម៉ូតូ​បាន​ធ្លាក់​ពីលើ​ម៉ូតូ ខ្ទាត​ខាងឆ្វេង​ដៃ ត្រូវ​កង​ក្រោយ​របស់​រថយន្ត​ស៊ិន​ទ្រី កិន​ចំ​ចំហៀង​ភ្លៅ​ខាងឆ្វេង បាក់ឆ្អឹង​ខ្ទេច រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ក្រោយ​កើតហេតុ ក៏​មាន​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹក​យក​នារី​ដែល​រងរបួស​ធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (​រុស្ស៊ី​) ភ្លាម ។​

ចំណែក​អ្នកបើកប​រថយន្ត​បង្ក​រួមជាមួយ​អ្នកដើរ​ប្រមូល​សម្រាម​ដាក់​ក្នុង​ឡាន​បាន​នាំគ្នា​រត់​គេចខ្លួន​បាត់​អស់​តែ​ម្តង ។ ដូច្នេះ​បន្ទាប់​ពី​មាន​ករណី​ចរាចរណ៍​នេះ ដើម្បី​ការកក់ស្ទះ​ចរាចរ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ ចុះ​អន្តារាគមន៍​ភ្លាមៗ នឹង​វាស់វែង​អូស​យក​រថយន្ត​បង្ក នឹង​ម៉ូតូ​គុប​ជ្រុង របស់​នារី​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​រក​ដំណោះស្រាយ​នា​ពេល​ក្រោយ ៕​

មតិយោបល់