ព័ត៌មានជាតិ

គាស់តូបលួចទូរស័ព្ទអស់៥៣គ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ទចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង៥ល្ងាចថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីជនសង្ស័យរូបនេះគាស់ជញ្ជាំងតូបលួចទូរស័ព្ទ៥៣គ្រឿង នៅក្នុងតូបលក់478 ផ្លូវ163 ភូមិ3 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន។

ជនរងគ្រោះឈ្មោះ ទ្រី សុខជា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ43 ផ្លូវ408 ភូមិ3 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន។ ចំណែកជនសង្ស័យឈ្មោះ គឹម ង៉ែត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរក្មករសំណង់ ស្នាក់នៅផ្ទះសំណង់លេខ42ផ្លូវ163 សង្កាត់ទួលទំពូង1។

ក្រោយពីធ្វើសកម្មភាពលួចជនសង្ស័យបានគ្រោកពីដេកព្រឹកម៉ោង៥ចេញពីការដ្ឋានសំណង់ផ្ញើរទូស័ព្ទទាំងអស់ទៅខេត្តកំពត ស្រុកដងទង់តាមរថយន្តតាក់ស៊ី។

ក្រោយពីកម្លាំងធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចទូរស័ព្ទមែន ទើបកម្លាំងសម្ថកិច្ចសហការជាមួយស្នងការខេត្តកំពត ទៅយកទូរស័ព្ទចំនួន៥៣គ្រឿងទាំងយប់ មកវិញ ដើម្បីប្រគល់ជូនជនរងគ្រោះ (ម្ចាស់ទូរស័ព្ទ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនយកមកអធិការនគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់