ព័ត៌មានជាតិ

ផ្អើលឆោទ្បោទាំងប្រពន្ធ និងប្អូនថ្លៃ ពេលដឹងការពិត មិនគួរសោះ!

កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង០៥នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីជិះម៉ូតូធ្លាក់ទឹកស្ទឹងស្លាប់ ត្រង់ចំណុចទ្វារទឹកស្ទឹងអង្គរជ័យ ស្ថិតនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ែន ម៉ាច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (ស្លាប់) ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង១៥នាទីយប់ ឈ្មោះ តាំង ស៊ីមាន (ត្រូវជាប្អូនថ្លៃ) ភេទប្រុស នៅភូមិឃុំ ជាមួយគ្នាបានដើរនេសាទត្រី តាមបណ្តាយមាត់ស្ទឹងក្នុង ភូមិអង្គរជ័យ រហូតដល់ម៉ោង ១១ និង០៥នាទីយប់ថ្ងៃដដែល បានមកដល់មុខទ្វារទឹកស្ទឹងទល់មុខវត្តអង្គរជ័យ ក៏ប្រទះឃើញម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខភ្នំពេញ1AR-5341(ម៉ូតូគ្មានភ្លើងបំភ្លឺ) លិចនៅក្នុងទឹកសង្ស័យថា ជាម៉ូតូរបស់បងថ្លៃ។ គាត់ក៏មកផ្ទះ រកមើល និងសួរប្រពន្ធជនរងគ្រោះតែប្រពន្ធថា មិនទាន់មកផ្ទះទេ ក៏ផ្អើលទៅមើលកន្លែងម៉ូតូ ធ្លាក់ទឹកស្រាប់តែឃើញជនរងគ្រោះ នៅក្រោមម៉ូតូលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយមកបាននាំគ្នាស្រង់ឡើងគោក ឃើញស្នាមដាច់មុខ នៅផ្នែកខាងលើ ចន្លោះចិញ្ចើមសងខាងជម្រៅ ដល់លលាដ៍ក្បាល និងក្រោមថ្ពាល់ខាងឆ្វេង ដាច់ប្រវែង៦.៥ស.ម ជម្រៅ១ស.ម ស្នាមរបួសប៉ះត្រូវនឹងវត្តុរឹង។

សាកសពយកមកផ្ទះ និងរាយការណ៍ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ទាយដែក ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ បានសហការជាមួយផ្នែកជំនាញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំបន្ទាយដែក ចុះពិនិត្យសាកសព និងបាន បញ្ជាក់ថា៖ ជនរងគ្រោះស្លាប់ ដោយលង់ទឹក (ស្រវឹងស្រា ជិះម៉ូតូធ្លាក់ទឹក)។

ក្រោយពិនិត្យរួច បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់