ព្រៃវែង៖ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថាករណីឆបោកមួយបានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង១០នាទីរសៀល នៅវត្តពោធិថ្មី។
ជនឆបោកប្រើ លេខទូរស័ព្ទ ០៩៦ ៩១៨ ០៣០៧ តេមកឆបោកព្រះសង្ឃព្រះនាម ថន សុវណ្ណ ព្រះជន្ម ៥០ព្រះវស្សា គង់នៅវត្តពោធិថ្មី ក្នុងភូមិពោធិថ្មី ឃុំកោះសំពៅ ស្រុកពាមជរ។ ដោយទាក់ទងតាមទូរស័ព្ទនិមន្តព្រះសង្ឃទៅកំពង់សឹង ស្រុកព្រះស្ដេច យកលុយមកកសាងវត្ត ធ្វើរបងវត្ត ហេីយសិស្សរបស់ព្រះសង្ឃឈ្មោះ សំ ខុម ភេទប្រុស អាយុ ៤៤ ឆ្នាំ បានជិះម៉ូតូ ហុងដាឌ្រីម ពាក់ស្លាកលេខ ព្រៃវែង 1K-4869 ដឹកព្រះសង្ឃមកដល់ខាងជើងផ្សារទ្រា ជួបរថយន្ត កាម៉ារី ពាក់ស្លាកលេខ ភ្នំពេញ 2E-6174 រួចនិមន្តព្រះសង្ឃឡើងជិះរថយន្តជាមួយ ទុកអោយសិស្សព្រះសង្ឃ ជិះម៉ូតូតាមពីក្រោយ រហូតមកដល់កំពង់សឹង ជួបជុំគ្នា ពេលនោះអ្នកជិះរថយន្ដ ក៏ខ្ចីម៉ូតូកូនសិស្សលោក ជិះទៅយកលុយ រួចយកម៉ូតូទៅបាត់។
សូមបញ្ជាក់ថា ៖ រយៈពេល ៣ ថ្ងៃមុន អ្នកឆបោកបានមកដល់វត្តពោធិថ្មី ឃើញវត្តជួសជុលរបង ថាជួយលុយកសាងរបងវត្ត ពីរបីប្លង់រហូតមកដល់ថ្ងៃកើតហេតុបានណាត់ជួបព្រះសង្ឃឆបោកយកម៉ូតូទៅបាត់តែម្តង។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងបំពេញនីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់