ព័ត៌មានជាតិ

សាំយ៉ុង ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

តាកែវ: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃ ០៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅខាងត្បូងក្លោងទ្វារវត្ត សូច័ន្ទ ស្រុកទ្រាំង ខេត្តតាកែវ។

ម៉ូតូម៉ាក គុបជ្រុង ពាក់ស្លាកលេខភ្នំពេញ 1D-5255 បើកដោយឈ្មោះ ផែន សៀប អាយុជាង៣០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់)។ ចំណែករថយន្តម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3260 វីឯតៃកុង ដែលបើករថយន្តដឹកសម្ភារ:ទូរស័ព្ទនោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅ អធិការនគរបាលស្រុកទ្រាំង ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ រីឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់