ព័ត៌មានជាតិ

ផឹកស្រាស្រវឹងខឹងនិយាយដៀមដាម ដេញកាប់ផ្អើល

តាកែវ: ករណីហឹង្សាមួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ នៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនបង្កមានឈ្មោះ ស្រី ចាន់តារា ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានឲ្យដឹងថាមុនពេលកើតហេតុជនបង្កបានផឹកស្រាស្រវឹងរួចបានយកដាវដេញកាប់ ជនរងគ្រោះដែលមានឈ្មោះ វាំង រ៉េត អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើដូចគ្នា ដោយសារតែខឹងជនរងគ្រោះនិយាយដៀមដាមទើបខ្លួនធ្វើដូចនេះ។

ក្រោយពេលកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចចុះមកកន្លែងកើតហេតុឃាត់ខ្លួនយកទៅសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

មតិយោបល់