ព័ត៌មានជាតិ

ស្ត្រីមានគភ៌ គួរជ្រើសរើសពាក់ស្បែកជើងបែបណា?

 

 

ចង់ក្លាយជានារីមើលទៅស្អាត មានមន្តស្នេហ៏តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលត្រូវពាក់ដើររាល់ថ្ងៃឲ្យសោះ ជាពិសេសក្នុងរយះពេលមានគភ៌ ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនឡើងជារឿយៗ រហូតគួរឲ្យអាណឹត ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់អ្នកម្តាយមានផ្ទៃពោះដែលត្រូវពាក់ឲ្យសប្បាយជើង និងមានសុវត្ថិភាពនោះគឺជារឿងសំខាន់ណាស់ ។

 

ការជ្រើសរើសស្បែកជើងសំរាប់ទៅធ្វើការងារក្រៅផ្ទះ

. អ្នកម្តាយមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែង ដើម្បីការពារទាំងការរអឹលដួល និងការឈឺខ្នង​ ចង្កេះផង ។

. ជ្រើសរើសពាក់ស្បែកជើងណាដែលសក្តិសមនឹងរូបរាងជើង អាចទទួលទ្រទម្ងន់ខ្លួន និងទប់ទល់ការប៉ះទង្គិចបាន​​យ៉ាងល្អ ។

. កុំជ្រើសរើសយកស្បែកជើងតាមលេខដែលធ្លាប់ពាក់ដោយមិនបានល ព្រោះទំហំជើងអាចប្រែប្រួល នៅពេល​ពាក់​ហើយ គួរទុក​ឲ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងស្បែកជើងប្រវែង 1សង្ទីម៉ែត្រ​ ។

. ពិនឹត្យមើលបាតស្បែកជើងណាដែលតោងស្អឹតនឹងកំរាលឥដ្ឋ ជ្រើសរើសយកពណ៌ដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញបែបផ្លូវការ ។

. បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង ។

. ឈានចូលដល់ត្រីមាសទី 3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់ពេលទៅធ្វើការ ដូចជា

ស្បែកជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឲ្យត្រូវអោនងើបៗនៅពេលពាក់ ឬពេលដោះ ។

ការជ្រើសរើសស្បែកជើងពាក់ធ្វើការនៅផ្ទះ

. ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើមហើយធំ ដូច្នេះគួរជ្រើសរើសស្បែកជើងណាដែលមានលក្ខណះធំទូលាយ

ហើយស្រាល ពាក់ហើយសប្បាយជើង ដូចជាស្បែកជើងសំរាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ជាដើម ។

. ជ្រើសរើសបែបម៉ូតដែលសមគ្នានឹងរូបរាងបាតជើងបំផុត កន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងគួរតែឲ្យមាន​ទំហំប៉ុនគ្នា ។

. ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អឹតនឹងកំរាលឥដ្ឋ មិនងាយរអឹល បាតខាងក្នុងទន់ ទទួលរងនឹងការប៉ះបុកបាន ដើម្បីកាត់បន្ថយការឈឺជង្គង់ ឈឺ-កជើង ។

. ជាធម្មតាបាតជើងច្រើនតែមានទំហំខុសគ្នា ដូច្នេះគួរវាស់បាតជើងទាំងសងខាងជាមុនសឹនមុននឹងទិញ ដោយ​រើស​យកតាមខ្នាតជើងដែលធំ ។

. ជ្រើសរើសពាក់ស្បែកជើងណាដែលយឺតយារ ពង្រីកខ្លួនតាមរូបរាងបាតជើងបានល្អ កុំទិញស្បែកជើងដែលរឹប​ណែនហួស ព្រោះតែគឹតថាពាក់យូរទៅវាគង់តែយារនោះឡើយ ។

.​​​​ តមពាក់ស្បែកជើងកែងចោទ ព្រោះអាចប្រថុយនឹងការជំពប់ជើងដួល និងធ្វើឲ្យឈឺខ្នងទៀតផង។

. បើចង់ឲ្យល្អ គួរជ្រើសរើសពាក់ស្បែកជើងសុខភាព ដែលផលឹតឡើងដើម្បីទ្រទម្ងន់របស់ជើង និងបាតជើងរបស់អ្នកម្តាយមានគភ៌ជាពិសេស ។

. ពេលវេលាដ៏សមស្របដែលអ្នកម្តាយគួរទិញស្បែកជើង គឺពេលថ្ងៃរសៀល ព្រោះពេលនេះជើងនឹងហើម និងរីកធំជាងពេលធម្មតា ។

 

មតិយោបល់