ព័ត៌មានជាតិ

រថយន្តបុកគ្នា នៅស្រុកភ្នំស្រួច ប​ណ្ដាលឲ្យរបួសមនុស្ស ២នាក់

កំពង់ស្ពឺ: នៅវេលាម៉ោង ១ និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រ ៨៧-៨៨ ត្រង់ចំណុចភូមិទី ០៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្ត១គ្រឿង ម៉ាក STERLING ពណខៀវ ពាក់ស្លាកលេខព្រះសីហនុ និងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកព្រះសីហនុ 4A-0041 ធ្វើដំណើរពីកើតទៅលិច អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ។ មកដល់ចំណុចខាងលើ បានបុករថយន្ត ១គ្រឿង ម៉ាកកូរ៉ូឡា ពណ៏ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2F-9424 ដែលបើកបរឆ្លងផ្លូវពីត្បូងទៅជើង អ្នកបើកបររថយន្ដ ឈ្មោះកាន់ សុខ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នកជិះជាមួយ ឈ្មោះ ហេង ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា បណ្ដាលឲ្យអ្នកទាំងពីររងរបួស ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ពេលបុករួច អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ។

រថយន្តម៉ាកSTERLIG ខូចខាតស្រាល រថយន្តកូរ៉ូឡាខូចខាតធ្ងន់ វត្ថុតាងទាំងពីរ ត្រូបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់