ព័ត៌មានជាតិ

ខណ្ឌជ្រោយចង្វារ! ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងដេញវាយប្លន់ យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ ជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ ប្រដាប់ដោយដាវ និងកាំភ្លើងបានដេញវ៉ៃ បុរស៣នាក់ ដែលកំពុងជិះម៉ូតូមួយគ្រឿង ធ្វើដំណើរមកផ្ទះ ដោយភ្ជង់ប្លន់យកម៉ូតូបានសម្រេច កាលពីវេលាម៉ោង ៤និង ២០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខាងក្រោយអូតែលសុខា តាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ រី សំណាង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាញ់ឆែវ ស្នាក់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់ទាំងបីនាក់ បានអង្គុយលេង នៅមុខអូតែលសុខាជួរមាត់ទន្លេ ក្រោយពីអង្គុយលេងមួយសន្ទុះ ក៏បានជិះម៉ូតូឌ្រីមសង់ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA-0185។

មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខពួកជនសង្ស័យ មានគ្នាជាច្រើននាក់ បើក ជិះម៉ូតូជាច្រើនគ្រឿងមកពីក្រោយ ហើយធ្វើសកម្មភា វ៉ៃនិងដកកាំភ្លើង គំរាមភ្ជង់ប្លន់គាត់ ដោយភ័យពេក គាត់ក៏ផ្ដួលម៉ូតូចោល រត់យកតែព្រះអាយុ ទើបជនសង្ស័យឃើញឱកាសល្អ ក៏លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ ជនរងគ្រោះ បានចូលផ្ទះដេក ដោយរងចាំពេលព្រឹក ទើបទៅដាក់ពាក្យបណ្តឹង៕

មតិយោបល់