ក្នុងសមរភូមិទីលានវាលស្មៅដ៏ក្តៅគគុក ជាមួយនឹងលទ្ធផល ក្លិប អធិរាជស Real Madrid ចាញ់ក្លិបអ្នកមានបុណ្យ Bacelona ក្នុងលទ្ធផល ៤-៣ នោះ គឺកំពុងស្ថិតនៅក្នុងស្ថានភាពចម្រូងចម្រាស់នៅឡើយ។
រឿងហេតុដែលមានភាពចម្រូចម្រាស់កើតឡងនៅនាទី ៤២ ក្នុងតង់ទី ១ កីឡាករ Messi បានស៊ុតមួយជើងឆ្វេងរបស់ខ្លួន ជួយឲ្យ Bacelona ស្មើ ២-២ ជាមួយនឹង Real Madrid ។ ទោះបីជាយ៉ាងណារំពេចជាមួយនឹងគ្នានោះដែរ កីឡាករ ២ នាក់ ដែលមានម្នាក់ជារបស់ អធិរាជស និង ម្នាក់ទៀតជាកីឡាករក្លិប Bacelona បានប៉ះទង្គិចគ្នាដែលបណ្តាលឲ្យដេកលើទីលានរៀងៗខ្លួន។
ក្នុងនោះ ខ្សែការពា Pepe របស់ អធិរាជស Real Madrid បានប៉ះទង្គិចជាមួយនឹង កីឡាករ Cesc Fabregas (Barcelona) ដោយក្បាលប៉ះក្បាលគ្នា បន្តិចសោះ ក៏ធ្វើជាដេកដួលឈឺចាប់លើវាលស្មៅ ទីលានតែម្តង។ក្នុងស្ថានភាពនេះដែរ លោកអាជ្ញាកណ្តាល Alberto Undiano បានសម្រេចចិត្តឲ្យកាតលឿងទាំងពីរ អ្នកតែម្តង។
តែអ្វីដែលធ្វើឲ្យគេកត់សម្គាល់ជាងនេះ នោះគឺ គ្រោះថ្នាក់មួយទៀត Sergio Busquets របស់ Bacelona សឹងតែធ្វើឲ្យគេមិនយល់ទៅហើយដោយជាន់ក្បាល Pepe ខណៈដែលដួលនោះ ជាការចេតនា ឬ អចេតនា ? ក្នុងនោះត្រូវបានគេគិតថា អាចជាអចេតនា ព្រោះថា ដោយរវល់តែខ្លាច អាជ្ញាកណ្តាលឲ្យកាត់លឿង ក៏ជ្រុលជ្រួស ជាន់ក្បាល កីឡាករ Pepe តែម្តង។
អាជ្ញាកណ្តាល Alberto Undiano ក៏ស្ថិតនៅជាប់គាំងរឿងឲ្យ កាតក្រហម លើកីឡាករ Ramos នៅតំប់ ១១ ម៉ែត្រនោះ ដែលធ្វើឲ្យគេពិបាកនឹងកំពុងវែកញែក ។
សូមបញ្ជាក់ផងដែរថា ក្លិប ដែលស្ថិតនៅកំពូលតារាងក្នុងក្របខណ្ឌ អេស្ប៉ាញនេះ គឺក្លិប Aletico ខណៈដែល Real Madrid ចាញ់តែមួយពិន្ទុតែប៉ុណ្ណោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់