ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ស្លាកលេខ កំពង់ចាម3A-0574 របស់ក្រុមហ៊ុនផែស្ងួតអូលែរ កំពុងឆ្លងផ្លូវ ត្រូវម៉ូតូបើកបុក ផ្ដាច់ជីវិតបុរសម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចណ៍មួយ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន ទៅបុករថយន្តកុងតឺន័រ កំពុងឆ្លងផ្លូវចេញពីផែ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេញ កាលពីវេលាម៉ោង១១ និង៥០នាទីនាយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ត្រងចំណុចស្ពានអាកាសថ្មើជើង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក ស្មាក់រីវ៉ូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1F-7242 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកនិងរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម3A-0574 របស់ក្រុមហ៊ុនផែស្ងួតអូលែរ ដែលកំពុងឆ្លងផ្លូវចេញពីផែ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅក្រោមកង់រថយន្តកុងតឺន័រ។​

សពជនរងគ្រោះឈ្មោះ សែម ដានី មានស្រុកកំណើត នៅភូមិទំនុបថ្មី ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពុងចាម។​

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកវាស់វែង យកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំកាដោះស្រាយតាមផ្លូវច្បាស់។​

ដោយឡែកសពសមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានទាក់ទងទៅក្រុមគ្រួសារមកទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់