ភ្នំពេញៈ នៅវេលាម៉ោង៣ទៀបភ្លឺជាង ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ មានករណីហិង្សាមួយ កើតទ្បើងរវាងម្ចាស់ហាង និងភ្ញៀវបរទេស ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសជាជនបរទេសម្នាក់ បានចូលផឹកស៊ី នៅក្នុងហាងខាងលើ លុះដល់ពេលគិតលុយអស់ចំនួន ៦៦.៥០ដុល្លារ និងថ្លៃស្រីអង្គុយក្បែរចំនួន ១០ដុល្លារ ស្រាប់តែជនបរទសរូបនោះ ដើរចេញធ្វើព្រងើយ។ នៅពេលនោះ ក៏មានមេការដើរ តាមជនបរទេសរូបនោះ រហូតមកដល់ចំណុចកើតហេតុ ក៏ជាអំពើហិង្សា ដោយបុរសជនជាតិបរទេសនោះ ទះ៣កំផ្លៀងមេការខ្ទប់ទៅនិងកង់បីឥណ្ឌា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី។
ក្រោយពេលកើតហេតុភាគីទាំងសងខាង បានព្រមសងថ្លៃផឹកស៊ី និងជំងឺចិត្ត៣កំភ្លៀងចំនួន ៤០០$ ដើម្បីបញ្ចប់រឿង កុំឲ្យរវល់ដល់សមត្ថកិច្ច៕





មតិយោបល់