ព័ត៌មានជាតិ

លោក ចៅក្រម នៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនជនជាតិ ៧នាក់ ករណីបើកកន្លែងលេងល្បែងតាមប្រព័ន្ធអ៊ិនធើណេត

សៀមរាបៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណេត ត្រង់ចំណុចប៊ូទិក THE ONE Gardening Boutique Hitel ទៅសាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យទាំង ៧នាក់
១-ឈ្មោះ MAO SHENYONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន
២-ឈ្មោះ LI MINGHAN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន
៣-ឈ្មោះ TANG XIAOMING ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន
៤-ឈ្មោះ LIAO YULONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន
៥-ឈ្មោះ ZHENG SHUANGJUN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន
៦-ឈ្មោះ LEI BIN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន
៧-ឈ្មោះ WANG ZELING ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន។

ក្រោយការសាកសួរជនសង្ស័យទាំង ៧នាក់ ត្រូវបានលោក អ៊ុ ចាន់ថុល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ដោយចោទប្រកាន់ ពីបទបើកកន្លែងលេងល្បែងស៊ីសងដោយខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណេត៕

មតិយោបល់