ឧត្តរមានជ័យៈ កាលពីម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីសិស្សសាលាអនុវិទ្យាល័យទួលតាសេក ស្រីៗចំនួន ១០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ស្ថិតនៅក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។
តាមការអះអាងរបស់សិស្សរងគ្រោះ បាននិយាយថា ពួកគេបានឃើញខ្មោចលង ទើបមានអារម្មណ៍ភ័យខ្លាចពេក ក៏ដួលសន្លប់តែម្តងទៅ។
ដោយឡែកបើតាមការសន្និដ្ឋានរបស់គ្រូពេទ្យ ករណីនេះ គឺដោយសារតែពួកគេគេងយប់មិនបានគ្រប់គ្រាន់ ជាហេតុនាំឲ្យមានស្មារតីខ្សោយ ហើយរវើរវាយបែបនេះ។
សមត្ថកិច្ច បានឱ្យដឹងថា សិស្សដែលដួលសន្លប់ខាងលើ មានទីលំនៅក្នុងស្រុកត្រពាំងប្រាសាទ ក្រោយពីក្រុមគ្រូពេទ្យជួយសង្គ្រោះរួចមក បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយរៀងៗខ្លួនផងដែរ៕
មតិយោបល់