ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ក្រឡាប់រថយន្តបោកក្បាលស្លាប់ភ្លាមៗនៅ ខេត្តព្រះសីហនុ

ព្រះសីហនុៈ ជនជាតិ​ចិនម្នាក់​បើក​រថយន្តបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ មុខ​សួនច្បារ​កំពង់​ផែ​ក្រុងព្រះសីហនុ បណ្ដាល​ឲ្យរថយន្ត​ក្រឡាប់​ រួចជនរងគ្រោះបោក​ក្បាល​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង​កើតហេតុ​ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលឲ្យដឹងថា​ៈ ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១និង១០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១ ខែ​មីនា​ ឆ្នាំ២០១៩​ ។

រថយន្តបង្កម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ2AL-9729 អ្នកបើកបរ ភេទប្រុស ជនជាតិចិន (មិនទាន់ស្គាល់អត្តសញ្ញាណ)​។ក្រោយកើតហេតុ សមត្ថកិច្ច​ បានយក​រថយន្តមក​រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត និងស្រាវជ្រាវបន្តតាមនិតិវិធី៕

មតិយោបល់