ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោចខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២១ ម៉ោង០៧នឹង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាកឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញ។
ដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១២ទីតាំង អាងស្តុបទឹក០៧នៅចំនុចដុបដាដំរីលេងស្ថិតនៅភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៧៨១ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់